ព្រះត្រៃបិដក ភាគ ១៣

និង​តស្ស​បា​បិយ​សិកា​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ធម៌​ទាំងនេះ​ ​មាន​អ​ត្ថ​ផ្សេង​ៗ​គ្នា​ ​មាន​ព្យញ្ជនៈ​ក៏​ផ្សេង​ៗ​គ្នា​ដែរ​។​
 [​១៤៧​]​ ​វិវាទ​ ​ចាត់ជា​វិវាទាធិករណ៍​ ​វិវាទ​ ​មិន​ចាត់ជា​អធិករណ៍​ ​អធិករណ៍​ ​មិន​ចាត់ជា​វិវាទ​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​វិវាទ​ផង​ ​វិវាទ​ ​ចាត់ជា​វិវាទាធិករណ៍​ក៏​មាន​ ​វិវាទ​ ​មិន​ចាត់ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិន​ចាត់ជា​វិវាទ​ក៏​មាន​ ​ចាត់ជា​អធិករណ៍​ផង​ ​វិវាទ​ផង​ក៏​មាន​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​វិវាទ​ដូចម្តេច​ ​ដែល​ចាត់ជា​វិវាទាធិករណ៍​។​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ​ ​ជជែកគ្នា​ ​ថាស​ភាវៈ​នេះ​ ​ជា​ធម៌​ក្តី​ ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​សេចក្តី​ប្រកាន់​ខុស​ ​សេចក្តី​ជជែក​ ​ការ​និយាយ​បែក​ផ្សេង​ពីគ្នា​ ​ការ​និយាយ​ផ្តេសផ្តាស​ ​ការ​និយាយ​ដើម្បីឲ្យ​គេ​ព្រួយចិត្ត​ ​សេចក្តី​ប្រកែក​ប្រណាំង​ណា​ ​ក្នុង​សភាវៈ​ទាំងនោះ​ ​វិវាទ​នេះ​ ​ចាត់ជា​វិវាទាធិករណ៍​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​វិវាទ​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​អធិករណ៍​។​ ​មាតា​ទាស់ទែង​នឹង​បុត្ត​ក្តី​ ​បុត្ត​ទាស់ទែង​នឹង​មាតា​ក្តី​ ​បិតា​ទាស់ទែង​នឹង​បុត្ត​ក្តី​ ​បុត្ត​ទាស់ទែង​នឹង​បិតា​ក្តី​ ​បងប្អូន​ប្រុស​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ក្តី​ ​បងប្អូន​ប្រុស​ទាស់ទែង​នឹង​បងប្អូន​ស្រី​ក្តី​ ​បងប្អូន​ស្រី​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ក្តី​ ​សំឡាញ់​ទាស់ទែង​នឹង​សំឡាញ់​ផងគ្នា​ក្តី​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636803496774665763
ទៅកាន់ទំព័រ៖