ព្រះត្រៃបិដក ភាគ ១៣
វិវាទនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាវិវាទ។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ អធិករណ៍នេះ មិនចាត់ជាវិវាទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាវិវាទផង។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាវិវាទផង។
[១៤៨] ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ចាត់ជាអធិករណ៍ផង ជាការចោទផង ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ចាត់ជាអធិករណ៍ផង ជាការចោទផងក៏មាន។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលចាត់ជាអនុវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ ការចោទនេះ ចាត់ជាអនុវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ មាតាចោទបុត្តក្តី បុត្តចោទ
ID: 636803497068042543
ទៅកាន់ទំព័រ៖