ព្រះត្រៃបិដក ភាគ ១៣

មាតា​ក្តី​ ​បិតា​ចោទ​បុត្ត​ក្តី​ ​បុត្ត​ចោទ​បិតា​ក្តី​ ​បងប្អូន​ប្រុស​ចោទ​បងប្អូន​ប្រុស​ផងគ្នា​ក្តី​ ​បងប្អូន​ប្រុស​ចោទ​បងប្អូន​ស្រី​ក្តី​ ​បងប្អូន​ស្រី​ចោទ​បងប្អូន​ប្រុស​ក្តី​ ​សំឡាញ់​ចោទ​សំឡាញ់​ផងគ្នា​ក្តី​ ​ការ​ចោទ​នេះ​ ​មិន​ចាត់ជា​អធិករណ៍​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​ការ​ចោទ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​និង​វិវាទាធិករណ៍​ ​អធិករណ៍​នេះ​ ​មិន​ចាត់ជា​ការ​ចោទ​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការ​ចោទ​ផង​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការ​ចោទ​ផង​។​ ​
 [​១៤៩​]​ ​អាបត្តិ​ ​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​អាបត្តិ​ ​មិន​ចាត់ជា​អធិករណ៍​ ​អធិករណ៍​ ​មិន​ចាត់ជា​អាបត្តិ​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​ ​អាបត្តិ​ ​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ក៏​មាន​ ​អាបត្តិ​ ​មិន​ចាត់ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិន​ចាត់ជា​អាបត្តិ​ក៏​មាន​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​ក៏​មាន​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អាបត្តិ​ដូចម្តេច​ ​ដែល​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​។​ ​កង​នៃ​អាបត្តិ​ទាំង៥​ ​ក៏​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​កង​នៃ​អាបត្តិ​ទាំង៧​ ​ក៏​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​អាបត្តិ​ទាំងនេះ​ ​ទើប​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អាបត្តិ​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​អធិករណ៍​។​ ​សោតាបត្តិ​ ​និង​សមាបត្តិ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636803497333327717
ទៅកាន់ទំព័រ៖