ព្រះត្រៃបិដក ភាគ ១៣

អនុ​វា​ទា​ធិ​ករណ៍​ ​និង​អាប​ត្តា​ធិ​ករណ៍​ ​អធិករណ៍​នេះ​ ​មិន​ចាត់ជា​កិច្ច​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​កិច្ច​ដូចម្តេច​ ​ដែល​ចាត់ជា​អធិករណ៍​ផង​ ​ជា​កិច្ច​ផង​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​កិច្ច​ផង​។​ ​

​ចប់​ ​អធិករណ៍​ភេទ​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​អធិករណ៍​ភេទ​នោះ​ដូច្នេះ​


​[​១៥១​]​ ​និយាយ​អំពី​ការ​សើរើ​អធិករណ៍១​ ​ភិក្ខុ​បាន​នូវ​ការ​សើរើ​ដោយ​អាការ១០យ៉ាង១​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៤​ ​ទើប​សើរើ​អធិករណ៍​បាន១​ ​និទាន​ ​ហេតុ​ ​បច្ច័យ​ ​មូល​ ​និង​សមុដ្ឋាន​ ​(​នៃ​អធិករណ៍​)​១​ ​អធិករណ៍​ដែល​ចាត់ជា​អាបត្តិ​ ​និង​អនាបត្តិ១​ ​សមថៈ​ទាំង៧​ ​មានសតិ​វិន័យ​ជាដើម​ ​កើត​ក្នុង​ទីណា១​ ​សមថៈ​ទាំង៧​ ​មាន​សម្មុ​ខា​វិន័យ​ជាដើម​ ​លាយ​ច្រឡំ​គ្នា​ ​ឬមិន​ច្រឡំ​គ្នា១​ ​និទាន​ ​ហេតុ​ ​បច្ច័យ​ ​មូល​ ​និង​សមុដ្ឋាន​ ​(​នៃ​សមថៈ​ទាំង៧ប្រការ​)​១​ ​សមថៈ​ទាំង៧ប្រការ​ ​មាន​អត្ថ​ ​និង​ព្យញ្ជនៈ​ ​(​ផ្សេង​ៗ​គ្នា​)​១​ ​ធម៌​ទាំងឡាយ​ ​មាន​វិវាទ​ជាដើម​ ​ដែល​ចាត់ជា​អធិករណ៍​ ​និង​មិន​ចាត់ជា​អធិករណ៍១​ ​នេះ​ជា​ឧទ្ទាន​ ​ក្នុង​អធិករណ​ភេទ​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636803498178226042
ទៅកាន់ទំព័រ៖