ព្រះត្រៃបិដក ភាគ ១៣

រួសរាន់​ ​ត្រូវ​លោក​ពិចារណា​នូវ​វត្ត​ ​ដែល​គួរ​ប្រព្រឹត្ត​តាម​ ​ជា​អនុលោម​របស់​សិក្ខាបទ​ ​ដែល​ព្រះសម្ពុទ្ធ​ ​ជា​អ្នកប្រាជ្ញ​ ​ឆ្លៀវឆ្លាស​ ​ទ្រង់​ធ្វើ​ ​គឺ​បាន​នាំ​មក​តំ​កល់​ទុក​ ​ទ្រង់​ពោល​ទុក​មក​ដោយ​ល្អ​ ​ក្នុង​សុ​ត្តៈ​ ​គឺ​ឧភតោ​វិភង្គ​ ​ក្នុង​វិន័យ​ ​គឺ​ខន្ធកៈ​ ​ក្នុង​អនុលោម​ ​គឺ​បរិវា​រៈ​ ​ក្នុង​បញ្ញត្តិ​ ​គឺ​វិន័យបិដក​ទាំងអស់​ ​ក្នុង​អនុ​លោ​មិកៈ​ ​គឺ​មហា​បទេស៤​ ​ហើយ​និង​បាន​ញុំាង​គតិ​របស់​ខ្លួន​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ ​មិន​ឲ្យ​វិនាស​បាន​។​ ​លោក​ ​កាល​ស្វែងរក​នូវ​ប្រយោជន៍​ ​គប្បី​ប្រកបតាម​ធម្មជាត​ ​ដែល​ប្រកបដោយ​ប្រយោជន៍​តាមកាល​ដ៏​គួរ​ ​លោក​កុំអាល​ជឿ​សំដី​ ​របស់​អ្នកជាប់ចោទ​ ​និង​អ្នកចោទ​ ​ដោយ​រហ័ស​ឡើយ​។​ ​(​បើ​)​ ​អ្នកចោទ​និយាយ​ថា​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​លោកអ្នក​ជាប់ចោទ​ ​ប្រកែក​ថា​ ​ខ្ញុំ​មិន​ត្រូវអាបត្តិ​ទេ​ ​(​វិន័យធរ​)​ ​កុំអាល​លើកលែង​បុគ្គល​ទាំង២​ ​(​នោះ​)​ ​គប្បី​វិនិច្ឆ័យ​តាម​ដំណ​ពាក្យ​ដែល​ប្តេជ្ញា​។​ ​ពាក្យ​ប្តេជ្ញា​ ​(​ណា​)​ ​ដែល​វិន័យធរ​ ​ពោល​ចំពោះ​ពួក​បុគ្គល​ដែល​មាន​សេចក្តី​ខ្មាស​ ​ពាក្យ​ប្តេជ្ញា​នុ៎ះ​ ​មិន​មាន​ក្នុង​ពួក​បុគ្គល​ ​ដែល​ឥត​សេចក្តី​ខ្មាស​ទេ​ ​(​ព្រោះថា​)​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636803498854324713
ទៅកាន់ទំព័រ៖