ព្រះត្រៃបិដក ភាគ ១៣

មិន​លុះអំណាច​អគតិ​ ​បុគ្គល​យ៉ាងនេះ​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហៅថា​ ​លជ្ជី​បុគ្គល​។​
​[​១៥៥​]​ ​ខ្ញុំ​ដឹង​ពិត​ថា​ ​បុគ្គល​យ៉ាងនេះ​ហៅថា​ ​លជ្ជី​បុគ្គល​ ​ប៉ុន្តែ​ខ្ញុំ​សូម​សួររក​បុគ្គល​ដទៃទៀត​នឹង​អ្នក​ថា​ ​បុគ្គល​យ៉ាងណា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​មិន​ត្រូវ​តាម​ធម៌​។​ ​ឆ្លើយ​ថា​ ​បុគ្គល​ដែល​ចោទ​ ​ដោយ​មិន​ត្រូវ​តាមកាល១​ ​ដោយ​ពាក្យ​មិន​ពិត១​ ​ដោយ​ពាក្យទ្រគោះ១​ ​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍១​ ​ចោទ​ដោយ​សេចក្តី​ស្អប់​ ​មិន​ចោទ​ដោយ​មេត្តាចិត្ត១​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​មិន​ប្រកបដោយ​ធម៌​។​
​[​១៥៦​]​ ​ខ្ញុំ​ដឹង​ពិត​ថា​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​មិន​ប្រកបដោយ​ធម៌​ ​ប៉ុន្តែ​ខ្ញុំ​សូម​សួររក​បុគ្គល​ដទៃទៀត​នឹង​អ្នក​ថា​ ​បុគ្គល​យ៉ាងណា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ត្រូវ​តាម​ធម៌​។​ ​ឆ្លើយ​ថា​ ​បុគ្គល​ដែល​ចោទ​ ​ត្រូវ​តាមកាល១​ ​ដោយ​ពាក្យពិត១​ ​ដោយ​ពាក្យ​ផ្អែមល្ហែម១​ ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍១​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636803499393795569
ទៅកាន់ទំព័រ៖