ព្រះត្រៃបិដក ភាគ ១៣

ចោទ​ដោយ​មេត្តាចិត្ត​ ​មិន​ចោទ​ដោយ​ស្អប់១​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ត្រូវ​តាម​ធម៌​។​
​[​១៥៧​]​ ​ខ្ញុំ​ដឹង​ពិត​ថា​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ត្រូវ​តាម​ធម៌​ ​ប៉ុន្តែ​ខ្ញុំ​សូម​សួររក​បុគ្គល​ដទៃទៀត​នឹង​អ្នក​ថា​ ​បុគ្គល​យ៉ាងណា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ជា​បុគ្គល​ពាល​។​ ​ឆ្លើយ​ថា​ ​បុគ្គល​មិនដឹង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​មិន​យល់​ដល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​មិនដឹង​គន្លង​ពាក្យ​តគ្នា​ ​មិន​យល់​ដល់​គន្លង​ពាក្យ​តគ្នា​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ជា​បុគ្គល​ពាល​។​ ​
​[​១៥៨​]​ ​ខ្ញុំ​ដឹង​ពិត​ថា​ ​បុគ្គល​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ជា​បុគ្គល​ពាល​ ​ប៉ុន្តែ​ខ្ញុំ​សូម​សួររក​បុគ្គល​ដទៃទៀត​នឹង​អ្នក​ថា​ ​បុគ្គល​យ៉ាងណា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នកចោទ​ជា​បណ្ឌិត​។​ ​ឆ្លើយ​ថា​ ​បុគ្គល​ដែល​ដឹង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​យល់​ដល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​ដឹង​គន្លង​ពាក្យ​តគ្នា​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636803499660290811
ទៅកាន់ទំព័រ៖