ព្រះត្រៃបិដក ភាគ ១៣
យល់ដល់គន្លងពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។
[១៥៩] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត ប៉ុន្តែខ្ញុំសូមសួររកហេតុដទៃទៀតនឹងអ្នកថា ដូចម្តេច ដែលព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។ ឆ្លើយថា បុគ្គលចោទដោយសីលវិបត្តិក្តី ពុំនោះសោត ដោយអាចារវិបត្តិក្តី ទិដ្ឋិវិបត្តិក្តី ចោទដោយអាជីវវិបត្តិក្តី ការចោទដោយសីលវិបត្តិជាដើមនោះ ព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។
ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) ជាតំណមក។
ID: 636803500028011844
ទៅកាន់ទំព័រ៖