ព្រះត្រៃបិដក ភាគ ១៣

មិច្ឆាទិដ្ឋិ​ ​និង​អន្ត​គ្គា​ហិ​កា​ទិដ្ឋិ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​វិបត្តិ​។​ ​ត្រូវ​វិន័យធរ​ ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចោទ​ភិក្ខុ​នេះ​ ​ដោយហេតុ​ណា​ ​លោក​ចោទ​ដោយ​ឃើញ​ ​ដោយ​ឮ​ ​ឬក៏​ចោទ​ដោយ​រង្កៀស​ទេ​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ចោទ​ដោយ​ឃើញ​ក្តី​ ​ចោទ​ដោយ​ឮ​ក្តី​ ​ចោទ​ដោយ​រង្កៀស​ក្តី​។​ ​ត្រូវ​វិន័យធរ​ ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចោទ​ភិក្ខុ​នេះ​ ​ដោយ​ឃើញ​ហេតុ​ណា​ ​លោក​បានឃើញ​ទោស​ដូចម្តេច​ ​លោក​បានឃើញ​ហេតុ​ដូចម្តេច​ ​លោក​បានឃើញ​ពីកាលណា​ ​លោក​បានឃើញ​ក្នុង​ទីណា​ ​កាល​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បារាជិក​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវអាបត្តិ​បាដិទេសនីយៈ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវអាបត្តិ​ទុក្កដ​ ​លោក​បានឃើញ​ដែរ​ឬ​ ​មួយទៀត​ ​លោក​នៅក្នុង​ទីណា​ ​ភិក្ខុ​នេះ​នៅក្នុង​ទីណា​ ​ចំណែកខាង​លោក​កំពុង​ធ្វើអ្វី​ ​ឯ​ភិក្ខុ​នេះ​កំពុង​ធ្វើអ្វី​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនបាន​ចោទ​ភិក្ខុ​នោះ​ ​ដោយ​ការ​ឃើញ​ទេ​ ​ខ្ញុំ​ចោទ​ដោយ​គ្រាន់តែ​បានឮ​។​ ​ត្រូវ​វិន័យធរ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចោទ​ភិក្ខុ​នេះ​ដោយ​បានឮ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636803500601624653
ទៅកាន់ទំព័រ៖