ព្រះត្រៃបិដក ភាគ ១៣

ដោយហេតុ​ណា​ ​លោក​បានឮ​ដូចម្តេច​ ​លោក​បានឮ​ហេតុ​ដូចម្តេច​ ​លោក​បានឮ​ក្នុង​កាលណា​ ​លោក​បានឮ​ក្នុង​ទីណា​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​បារាជិក​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​បាដិទេសនីយៈ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​ទុក្កដ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​ទុព្ភាសិត​ ​លោក​បានឮ​ពាក្យ​ភិក្ខុ​ ​លោក​បានឮ​ពាក្យ​ភិក្ខុនី​ ​លោក​បានឮ​ពាក្យ​សិក្ខមានា​ ​លោក​បានឮ​ពាក្យ​សាមណេរ​ ​លោក​បានឮ​ពាក្យ​សាមណេរី​ ​លោក​បានឮ​ពាក្យ​ឧបាសក​ ​លោក​បានឮ​ពាក្យ​ឧបាសិកា​ ​លោក​បានឮ​ពាក្យ​ពួក​ស្តេច​ ​លោក​បានឮ​ពាក្យ​ពួក​រាជ​មហាមាត្រ​ ​លោក​បានឮ​ពាក្យ​ពួក​តិរ្ថិយ​ ​លោក​បានឮ​ពាក្យ​សាវ័ក​តិរ្ថិយ​ឬ​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនបាន​ចោទ​ភិក្ខុ​នេះ​ដោ​យោ​បានឮ​ទេ​ ​ខ្ញុំ​ចោទ​ដោយ​ត្រឹមតែ​សេចក្តី​រង្កៀស​។​ ​ត្រូវ​វិន័យធរ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចោទ​ភិក្ខុ​នេះ​ ​ដោយ​សេចក្តី​រង្កៀស​ដោយហេតុ​ណា​ ​លោក​រង្កៀស​ដូចម្តេច​ ​លោក​រង្កៀស​អំពី​ហេតុអ្វី​ ​លោក​រង្កៀស​ក្នុង​កាលណា​ ​លោក​រង្កៀស​ក្នុង​ទីណា​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​បារាជិក​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636803500864339679
ទៅកាន់ទំព័រ៖