ព្រះត្រៃបិដក ភាគ ១៣

 [​៣១​]​ ​បលិពោធ​នៃ​កឋិន​ ​មាន២យ៉ាងគឺ​ ​អាវាស​បលិពោធ១​ ​ចីវរបលិពោធ១​។​ ​ការ​មិន​មាន​បលិពោធ​នៃ​កឋិន​មាន២យ៉ាងគឺ​ ​មិន​មាន​បលិពោធ​នឹង​អាវាស១​ ​មិន​មាន​បលិពោធ​នឹង​ចីវរ១​។​ ​ចីវរ​មាន២យ៉ាងគឺ​ ​គហបតិ​ចីវរ១​ ​បំសុកូល​ចីវរ១​។​ ​បាត្រ​មាន២យ៉ាងគឺ​ ​បាត្រដែក១​ ​បាត្រដី១​។​ ​មណ្ឌល​ ​គឺ​ជើងបាត្រ​ ​មាន២យ៉ាងគឺ​ ​ជើងបាត្រ​ដែលគេ​ធ្វើ​ដោយ​សំណប៉ាហាំង១​ ​ធ្វើ​ដោយ​សំណភក់១​។​ ​ការ​អធិដ្ឋាន​បាត្រ​មាន២យ៉ាងគឺ​ ​អធិដ្ឋាន​ដោយ​កាយ១​ ​អធិដ្ឋាន​ដោយ​វាចា១​។​ ​ការ​អធិដ្ឋាន​ចីវរ​មាន២យ៉ាងគឺ​ ​អធិដ្ឋាន​ដោយ​កាយ១​ ​អធិដ្ឋាន​ដោយ​វាចា១​។​ ​ការ​វិកប្ប​មាន២យ៉ាងគឺ​ ​វិកប្ប​ក្នុង​ទី​ចំពោះមុខ១​ ​វិកប្ប​ក្នុង​ទី​កំបាំងមុខ១​។​ ​វិន័យ​មាន២យ៉ាងគឺ​ ​វិន័យ​របស់​ពួក​ភិក្ខុ១​ ​របស់​ពួក​ភិក្ខុនី១​។​ ​អត្ថ​របស់​វិន័យ​មាន២យ៉ាងគឺ​ ​បញ្ញត្ត១​ ​បញ្ញ​ត្តា​នុ​លោម​ ​(​គឺ​មហា​បទេស៤​)​១​។​ ​សេចក្តី​ផូរផង់​នៃ​វិន័យ​មាន២យ៉ាងគឺ​ ​សម្លាប់​នូវ​បច្ច័យ​ក្នុង​អកប្បិយ​វត្ថុ១​ ​ការ​ធ្វើ​នូវ​ប្រមាណ​ក្នុង​កប្បិយ​វត្ថុ១​។​
 [​៣២​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ២យ៉ាងគឺ​ ​ត្រូវ​ដោយ​កាយ១​ ​ត្រូវ​ដោយ​វាចា១​។​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ ​ដោយ​អាការ២យ៉ាងគឺ​ ​ចេញ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636803448518835688
ទៅកាន់ទំព័រ៖