ព្រះត្រៃបិដក ភាគ ១៣
សង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮពាក្យភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោករង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮពាក្យពួកស្តេច លោករង្កៀស ព្រោះឮពាក្យពួករាជមហាមាត្រ លោករង្កៀស ព្រោះឮពាក្យពួកតិរ្ថិយ លោករង្កៀស ព្រោះឮពាក្យពួកសាវ័កតិរ្ថិយ។
[១៦១] ហេតុដែលអ្នកចោទបានឃើញ សមតាមហេតុដែលឃើញមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ តាមហេតុដែលបានឃើញ (បើ) ភិក្ខុអ្នកជាប់ចោទ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបានឃើញនោះទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ គឺរង្កៀសដោយមិនមានមូល
ID: 636803501148965959
ទៅកាន់ទំព័រ៖