ព្រះត្រៃបិដក ភាគ ១៣

វិន័យធរ​ ​គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា​ ​របស់​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​ហើយ​គប្បី​ធ្វើ​ឧបោសថ​ជាមួយនឹង​ភិក្ខុ​នោះ​ចុះ​។​ ​ហេតុ​ដែល​អ្នកចោទ​បានឮ​ ​សម​តាម​ហេតុ​ ​ដែល​បានឮ​មែន​ ​វិន័យធរ​គប្បី​ប្រៀបធៀប​នូវ​ហេតុ​ ​ដែល​អ្នកចោទ​បានឮ​ ​តាម​ហេតុ​ដែល​បានឮ​ ​(​បើ​)​ ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​មិនទាន់​ដល់​ ​(​បារាជិក​)​ ​ព្រោះ​អាស្រ័យហេតុ​ ​ដែល​អ្នកចោទ​បានឮ​ទេ​ ​ឈ្មោះថា​ ​អ្នកចោទ​ ​មាន​សេចក្តី​រង្កៀស​មិន​បរិសុទ្ធ​ ​វិន័យធរ​ ​គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា​ ​របស់​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​ហើយ​គប្បី​ធ្វើ​ឧបោសថ​ជាមួយនឹង​ភិក្ខុ​នោះ​ចុះ​។​ ​ហេតុ​ដែល​អ្នកចោទ​បាន​ប៉ះពាល់​ ​សម​តាម​ហេតុ​ ​ដែល​បាន​ប៉ះពាល់​មែន​ ​វិន័យធរ​គប្បី​ប្រៀបធៀប​នូវ​ហេតុ​ដែល​បាន​ប៉ះពាល់​ ​តាម​ហេតុ​ដែល​បាន​ប៉ះពាល់​ ​(​បើ​)​ ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​មិនទាន់​ដល់​ ​(​បារាជិក​)​ ​ព្រោះ​អាស្រ័យហេតុ​ ​ដែល​អ្នកចោទ​បាន​ ​ប៉ះពាល់​ទេ​ ​ឈ្មោះថា​ ​អ្នកចោទ​ ​មាន​សេចក្តី​រង្កៀស​មិន​បរិសុទ្ធ​ ​វិន័យធរ​ ​គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា​ ​របស់​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​ហើយ​គប្បី​ធ្វើ​ឧបោសថ​ជាមួយនឹង​ភិក្ខុ​នោះ​ចុះ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636803501513236794
ទៅកាន់ទំព័រ៖