ព្រះត្រៃបិដក ភាគ ១៣
បុគ្គលណា ពោលមើលងាយពួកភិក្ខុជាថេរៈ ព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬព្រោះវង្វេង បុគ្គលនោះឈ្មោះថាជាអ្នកឥតប្រាជ្ញា ជាអ្នកបៀតបៀនខ្លួនឯង ផ្តាច់បង់ឥន្ទ្រិយ (មានសទ្ធិន្ទ្រិយជាដើម) ជាអ្នកឥតប្រាជ្ញា មិនមានសេចក្តីគោរពក្នុងសិក្ខា លុះទំលាយកាយទៅ តែងទៅកាន់នរក។ (ព្រោះហេតុនោះ) វិន័យធរ ត្រូវវៀរហេតុទាំងពីរនេះ គឺកុំអាស្រ័យអាមិសៈ១ កុំអាស្រ័យបុគ្គល(១)១ ត្រូវតែវិនិច្ឆ័យសេចក្តីតាមសមគួរដល់ធម៌។ ភិក្ខុដែលមានសេចក្តីក្រោធខឹង ចងសេចក្តីក្រោធទុក កាចអាក្រក់ ពោលតិះដៀល លើកអនាបត្តិ ថាជាអាបត្តិវិញ អ្នកចោទដូច្នោះឈ្មោះថា ដុតខ្លួនឯង។ ភិក្ខុឱនខ្សឹបទៀបត្រចៀក ស្វែងរកតែទោស ធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ សេពគប់តែផ្លូវដែលខុសៗ គឺប្រកាស
(១) អដ្ឋកថាពន្យល់សេចក្តីថា ភិក្ខុជាវិន័យធរ មិនត្រូវលះដោយអគតិ មានឆន្ទាគតិជាដើមទេ គឺកុំយល់មុខថា លោកនេះជាឧបជ្ឈាយ៍ ជាអាចារ្យ របស់អញជាដើម។
ID: 636803503060275279
ទៅកាន់ទំព័រ៖