ព្រះត្រៃបិដក ភាគ ១៣
អភាសិត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងកិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ មិនឈ្វេងយល់កិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងសិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត មិនឈ្វេងយល់សិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវអាបត្តិ និងអនាបត្តិ មិនឈ្វេងយល់ដល់អាបត្តិ និងអនាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងលហុកាបត្តិ និងគរុកាបត្តិ
ID: 636803503879322126
ទៅកាន់ទំព័រ៖