ព្រះត្រៃបិដក ភាគ ១៣

មិន​ឈ្វេងយល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​នូវ​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ​ ​មិន​ឈ្វេងយល់​ដល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ​ ​លើក​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​មិន​ឈ្វេងយល់​ដល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​មិន​ឈ្វេងយល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​គន្លង​នៃ​ពាក្យ​តគ្នា​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636803504200470495
ទៅកាន់ទំព័រ៖