ព្រះត្រៃបិដក ភាគ ១៣

ចាក​ដោយ​កាយ១​ ​ចេញ​ចាក​ដោយ​វាចា១​។​ ​បរិវាស​មាន២យ៉ាងគឺ​ ​បដិ​ច្ឆ​ន្ន​បរិវាស១​ ​អប្បដិ​ច្ឆ​ន្ន​បរិវាស១​។​ ​បរិវាស​មាន២យ៉ាង​ដទៃទៀត​គឺ​ ​សុទ្ធ​ន្ត​បរិវាស១​ ​សមោធាន​បរិវាស១​។​ ​មានត្ត​មាន២យ៉ាងគឺ​ ​បដិ​ច្ឆ​ន្ន​មានត្ត១​ ​អប្បដិ​ច្ឆ​ន្ន​មានត្ត១​។​ ​មានត្ត​មាន២យ៉ាង​ដទៃទៀត​គឺ​ ​បក្ខ​មានត្ត១​ ​សមោធាន​មានត្ត១​។​ ​ការ​ដាច់​រាត្រី​របស់​បុគ្គល២ពួក​ ​គឺ​ ​ភិក្ខុ​កំពុង​នៅ​បរិវាស១​ ​ភិក្ខុ​កំពុង​ប្រព្រឹត្ត​មានត្ត១​។​
 [​៣៣​]​ ​ការ​មិន​អើពើ​មាន២យ៉ាងគឺ​ ​មិន​អើពើ​នឹង​បុគ្គល១​ ​មិន​អើពើ​នឹង​ធម៌១​។​ ​អំបិល​មាន២បែប​គឺ​ ​អំបិល​កើត​ឯង១​ ​អំបិល​កើតអំពី​ជាតិដី​ប្រៃ១​។​ ​អំបិល​មាន២យ៉ាង​ដទៃទៀត​គឺ​ ​អំបិល​កើត​ពី​ទឹកសមុទ្រ១​ ​អំបិល​ខ្មៅ១​។​ ​អំបិល​មាន២យ៉ាង​ដទៃទៀត​គឺ​ ​អំបិល​សិន្ធវៈ​ ​(​អំបិល​មាន​សម្បុរស​ ​ដុះ​លើ​ភ្នំ​)​១​ ​អំ​បិលឧ​ព្ភិ​ទៈ​ ​(​អំបិល​ដុះ​ជា​ពន្លក​ៗ​ឡើង​ពី​ផែនដី​)​១​។​ ​អំបិល​មាន២យ៉ាង​ដទៃទៀត​គឺ​ ​អំបិល​ឈ្មោះ​រោម​កៈ​ ​(​អំបិល​កើត​ក្នុង​រោម​ជនបទ​)​១​ ​អំបិល​ឈ្មោះ​បក្ខ​ល្ល​កៈ​ ​(​អំបិល​កើត​ពី​ទឹកក្បុង​ ​ដែល​ធ្វើអំពី​ស្រូវដំណើប​)​១​។​ ​បរិភោគ​មាន២គឺ​ ​អព្ភន្តរ​បរិភោគ​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636803448799061716
ទៅកាន់ទំព័រ៖