ព្រះត្រៃបិដក ភាគ ១៣

ចូឡ​សង្គាម​


 [​១៦៦​]​ ​ភិក្ខុ​អ្នក​ចូលកាន់​សង្គ្រាម​(​១​)​ ​កាលបើ​ចូល​ទៅ​រក​ជំនុំ​សង្ឃ​ ​គប្បី​បន្ទាប​បន្ទន់ចិត្ត​ ​ចូល​ទៅ​រក​សង្ឃ​ ​គប្បី​ជា​អ្នកមាន​ចិត្តស្មើ​ដោយ​កំណាត់សំពត់​សម្រាប់​ជូត​នូវ​ធូលី​ ​គប្បី​ជា​អ្នក​ឈ្លាស​ក្នុង​អាសនៈ​ ​ជា​អ្នក​ឈ្លាស​ក្នុង​ការ​អង្គុយ​ ​កុំ​អង្គុយ​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ចាស់​ ​កុំ​ឃាត់​អាសនៈ​ពួក​ភិក្ខុ​ខ្ចី​ ​គប្បី​អង្គុយ​លើ​អាសនៈ​តាម​សមគួរ​ ​គប្បី​ជា​អ្នក​មិន​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្សេង​ៗ​ ​កុំ​ពោល​ពាក្យ​តិរច្ឆានកថា​ ​គប្បី​សំដែងធម៌​ដោយខ្លួនឯង​ផង​ ​គប្បី​និមន្ត​ភិក្ខុ​ដទៃ​ ​ឲ្យ​សំដែង​ផង​ ​កុំ​មើលងាយ​ព្រះ​អរិយៈ​ ​ដែល​មាន​សភាព​ជា​អ្នក​ស្ងប់ស្ងៀម​ផង​។​ ​ភិក្ខុ​ជា​វិន័យធរ​ ​ដែល​សង្ឃ​បាន​អនុម័ត​(​២​)​ ​ហើយ​មានប្រាថ្នា​នឹង​វិនិច្ឆ័យ​សេចក្តី​ ​មិន​ត្រូវ​សួររក​ឧបជ្ឈាយ៍​ ​មិន​ត្រូវ​សួរ​
​(​១​)​ ​ការប្រជុំ​សង្ឃ​ដើម្បី​រម្ងាប់​ ​ឬ​វិនិច្ឆ័យ​ ​នូវ​អធិករណ៍​ ​លោក​ហៅថា​ ​សង្គ្រាម​។​ ​ដូច​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ក្នុង​នគរ​វេសាលី​ ​ដែល​ជាស​ត្រូវ​ដល់​ខ្លួន​ផង​ ​ដល់​សាសនា​ផង​ ​នាំគ្នា​សំដែង​ខុស​ធម៌​ ​ខុសវិន័យ​ ​ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​។​ ​ភិក្ខុ​ណា​សង្កត់សង្កិន​លទ្ធិ​របស់​ពួក​វជ្ជី​បុត្ត​ ​ដែល​ជាស​ត្រូវ​ទាំងនោះ​ ​និង​ចូល​ទៅ​ក្នុង​ទីនោះ​ ​ហើយ​ធ្វើ​សេចក្តី​វិនិច្ឆ័យ​ ​ឲ្យ​ដាច់ស្រេច​ដោយ​បំភ្លឺ​នូវ​វាទៈ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ជា​អ្នក​ចូល​ទៅកាន់​សង្គ្រាម​ ​ដូចជា​ព្រះ​យស​ត្ថេ​រ​ ​(​អដ្ឋកថា​)​ ​។​ ​(​២​)​ ​យល់តាម​ ​ឬ​យល់ព្រម​ ​ពាក្យ​នេះ​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​គ្នា​ ​និង​ពាក្យ​អនុញ្ញាត​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636803505136764048
ទៅកាន់ទំព័រ៖