ព្រះត្រៃបិដក ភាគ ១៣
រកអាចារ្យ មិនត្រូវសួររកសទ្ធិវិហារិក មិនត្រូវសួររកអន្តេវាសិក មិនត្រូវសួររកបុគ្គល ដែលមានឧបជ្ឈាយ៍ស្មើគ្នា មិនត្រូវសួររកបុគ្គល ដែលមានអាចារ្យស្មើគ្នា មិនត្រូវសួររកជាតិ (មានក្សត្រិយ៍ជាដើម) មិនត្រូវសួររកនាម មិនត្រូវសួររកគោត្រ មិនត្រូវសួររកអាគម (វិជ្ជាចំណេះថា លោកចេះពោលនិកាយ មានទីឃនិកាយជាដើម) មិនត្រូវសួររកត្រកូល និងប្រទេស មិនត្រូវសួររកជាតិភូមិ (ស្រុកកំណើត)។ ព្រោះហេតុអ្វី (បានជាមិនត្រូវឲ្យសួរដូច្នេះ)។ (ព្រោះថា) សេចក្តីស្រឡាញ់ក្តី សេចក្តីស្អប់ក្តី នឹងមានដល់បុគ្គលជាវិន័យធរនោះ កាលបើមានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ (វិន័យធរនោះ) មុខជាលំអៀង ព្រោះស្រឡាញ់ ឬលំអៀងព្រោះស្អប់ លំអៀងព្រោះវង្វេង ឬក៏លំអៀងព្រោះខ្លាច (មិនខាន)។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័តហើយ មានប្រាថ្នានឹងវិនិច្ឆ័យសេចក្តី ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ កុំធ្ងន់ទៅក្នុងបុគ្គល ត្រូវមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម កុំធ្ងន់ទៅក្នុងអាមិសៈ ជាអ្នកលុះក្នុងអំណាចនៃប្រយោជន៍ មិនត្រូវបណ្តែតបណ្តោយតាមសេចក្តីគាប់ចិត្តបរិសទ្យ គប្បីវិនិច្ឆ័យសេចក្តីតាមកាល កុំវិនិច្ឆ័យសេចក្តីឲ្យខុសកាល ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យពិត កុំវិនិច្ឆ័យដោយពាក្យមិនពិត ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យផ្អែមល្ហែម កុំវិនិច្ឆ័យ
ID: 636803505356366608
ទៅកាន់ទំព័រ៖