ព្រះត្រៃបិដក ភាគ ១៣

សេចក្តី​ដោយ​ពាក្យទ្រគោះ​ ​ត្រូវ​វិនិច្ឆ័យ​សេចក្តី​ដោយ​ពាក្យ​ ​ដែល​មានប្រយោជន៍​ ​កុំ​វិនិច្ឆ័យ​សេចក្តី​ដោយ​ពាក្យ​ឥតប្រយោជន៍​ ​ត្រូវ​វិនិច្ឆ័យ​សេចក្តី​ដោយ​មេត្តាចិត្ត​ ​កុំ​វិនិច្ឆ័យ​សេចក្តី​ដោយ​សំអប់​ ​កុំ​និយាយ​ខ្សឹប​ជិត​ត្រចៀក​ ​កុំ​ស្វែងរក​តែ​ទោស​ខុស​ ​កុំ​មិច​ភ្នែក​ ​កុំ​ញាក់ចិញ្ចើម​ ​កុំ​ងក់ក្បាល​ ​កុំ​ធ្វើ​វិ​កា​រៈ​ផ្សេង​ៗ​ដោយដៃ​ ​កុំ​បង្ហាញ​ដៃទទេ​ ​ត្រូវ​ឈ្លាស​ក្នុង​អាសនៈ​ ​ឈ្លាស​ក្នុង​ការ​អង្គុយ​ ​គប្បី​សំឡឹង​មើល​ត្រឹមតែ​មួយ​ជួរ​នឹម​ ​ត្រូវ​ពិចារណា​សេចក្តី​សិន​ ​ហើយ​សឹម​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ ​កុំ​ក្រោក​ចាក​អាសនៈ​ ​កុំ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​សាបសូន្យ​ ​កុំ​សេពគប់​ផ្លូវខុស​ ​គឺ​កុំ​ប្រកាស​អាបត្តិ​ ​កុំ​និយាយ​សំដី​បោះបោក​ ​កុំ​និយាយ​រួសរាន់​ពេក​ ​កុំ​និយាយ​រហ័ស​ហួស​ ​កុំ​កាច​អាក្រក់​ ​ត្រូវ​ចេះ​អត់ធ្មត់​ ​ត្រូវ​មាន​មេត្តាចិត្ត​ ​មានចិត្ត​អនុគ្រោះ​ចំពោះ​ប្រយោជន៍​ ​ត្រូវ​មានចិត្ត​ប្រកបដោយ​ករុណា​ ​ស្វែងរក​នូវ​ប្រយោជន៍​ ​កុំ​ពោល​ពាក្យ​រោយរាយ​ ​ត្រូវ​ពោល​ពាក្យ​ឲ្យ​មាន​ទីបំផុត​ ​កុំ​លុះអំណាច​នៃ​ពៀរ​ ​កុំ​ពោល​ពាក្យអសុរស​ ​ត្រូវ​ស្ទង់​មើលខ្លួន​ ​(​ថា​អាត្មាអញ​អាច​នឹង​វិនិច្ឆ័យ​សេចក្តី​បាន​ឬទេ​)​ ​ត្រូវ​ស្ទង់​មើល​បុគ្គល​ដទៃ​ ​(​ថា​បរិសទ្យ​នេះ​ ​អាច​សុខចិត្ត​ ​ដោយ​សេចក្តី​អៀនខ្មាស​ដែរ​ឬទេ​)​ ​ត្រូវ​ស្ទង់​មើល​បុគ្គល​អ្នកចោទ​ ​(​ថា​អ្នកចោទ​នេះ​ ​ប្រកបដោយ​ធម៌​ឬទេ​)​ ​ត្រូវ​ស្ទង់​មើល​អ្នកជាប់ចោទ​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636803505607991000
ទៅកាន់ទំព័រ៖