ព្រះត្រៃបិដក ភាគ ១៣
[១៦៧] សុត្តៈ គឺឧភតោវិភង្គ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងប្រៀបធៀប (នូវអាបត្តិ និងអនាបត្តិ) សេចក្តីឧបមា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងពន្យល់សេចក្តីឲ្យច្បាស់ អត្ថ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងឲ្យដឹងច្បាស់ បដិបុច្ឆា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ នឹងដំកល់ទុក (នូវបុគ្គល) ឱកាសកម្ម (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់ការចោទ ការចោទ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍នឹងរំលឹក (នូវទោសតូច និងទោសធំ) ការរំលឹកទោស ដើម្បីប្រយោជន៍នឹងធ្វើ (បុគ្គលនោះ) ឲ្យមានមាត់ពាក្យ អំពើដែលធ្វើឲ្យមានមាត់ពាក្យ ដើម្បីប្រយោជន៍ដល់ការកង្វល់ ការកង្វល់ ដើម្បីប្រយោជន៍នឹងដំកល់ទុកនូវការវិនិច្ឆ័យសេចក្តី ការវិនិច្ឆ័យ ដើម្បីប្រយោជន៍ពិចារណា (នូវទោសតូច និងទោសធំ) ការពិចារណា ដើម្បីប្រយោជន៍នឹងដឹងនូវហេតុគួរ និងមិនគួរ (ដឹងអាបត្តិ និងអនាបត្តិ គរុកាបត្តិ និងលហុកាបត្តិ) ការដឹងនូវហេតុគួរ និងមិនគួរ ដើម្បីប្រយោជន៍សង្កត់សង្កិនពួកបុគ្គល ដែលមិនមានសេចក្តីអៀនខ្មាស និងដើម្បីប្រយោជន៍លើកដំកើងនូវពួកភិក្ខុ ដែលមានសីលជាទីស្រឡាញ់ ជំនុំសង្ឃ ដើម្បីប្រយោជន៍ទទួលនូវការវិនិច្ឆ័យ បុគ្គល គឺពួកភិក្ខុដែលសង្ឃអនុញ្ញាតហើយ គួរដល់ដំណែងជាធំតាមចំណែក និងគួរដល់ដំណែងជាអ្នកពោលពាក្យពិត។ វិន័យ ដើម្បីប្រយោជន៍ដល់សេចក្តីសង្រួម សេចក្តីសង្រួម ដើម្បី
ID: 636803506124180525
ទៅកាន់ទំព័រ៖