ព្រះត្រៃបិដក ភាគ ១៣
ប្រយោជន៍ដល់សេចក្តីមិនក្តៅក្រហាយចិត្ត សេចក្តីមិនក្តៅក្រហាយចិត្ត ដើម្បីប្រយោជន៍ដល់បាមុជ្ជៈ គឺសេចក្តីរីករាយទន់ បាមុជ្ជៈ ដើម្បីប្រយោជន៍ដល់បីតិ គឺសេចក្តីរីករាយដ៏ក្លា បីតិ ដើម្បីប្រយោជន៍ដល់បស្សទ្ធិ គឺសេចក្តីស្ងប់រម្ងាប់ បស្សទ្ធិ ដើម្បីប្រយោជន៍ដល់សុខៈ សុខៈ ដើម្បីប្រយោជន៍ដល់សមាធិ សមាធិ ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា (វិបស្សនាទន់ខ្ចី) យថាភូតញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់និព្វិទា គឺពលវវិបស្សនា (វិបស្សនាមានកំឡាំង) និព្វិទា ដើម្បីប្រយោជន៍ដល់វិរាគៈ គឺអរិយមគ្គ វិរាគៈ ដើម្បីប្រយោជន៍ដល់វិមុត្តិ គឺអរហត្តផល វិមុត្តិ ដើម្បីប្រយោជន៍ដល់វិមុត្តិញ្ញាណទស្សនៈ គឺបច្ចវេក្ខណញ្ញាណ វិមុត្តិញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់អនុបាទាបរិនិព្វាន គឺរំលត់មិនឲ្យមានបច្ច័យជាគ្រឿងប្រកាន់តទៅ។ ព្រះអរហត្តផល ឬព្រះនិព្វាន ជាគ្រឿងរួចចាកសេចក្តីសៅហ្មងនៃចិត្ត ព្រោះមិនមានឧបាទានជាគ្រឿងប្រកាន់ណា ការពោលនូវព្រះវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រឹក្សានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការពិចារណានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រុងស្តាប់នូវវិន័យ ក៏មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍។
ID: 636803506372294716
ទៅកាន់ទំព័រ៖