ព្រះត្រៃបិដក ភាគ ១៣

[​១៦៨​]​ ​ចូរ​អ្នក​ពិចារណា​នូវ​វត្ត​ដែល​គួរ​ប្រព្រឹត្ត​តាម​ ​ដែល​អនុលោម​តាម​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​លោកនាថ​ ​ជា​អ្នកប្រាជ្ញ​ ​មាន​បញ្ញា​វាងវៃ​ ​នាំមក​ដំ​កល់​ទុក​ ​និង​បញ្ញត្តទុក​ដោយ​ប្រពៃ​ ​ធ្វើដំណើរ​របស់​ខ្លួន​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​កុំ​ឲ្យ​វិនាស​ភិក្ខុ​ណា​ ​មិន​ស្គាល់​វត្ថុ​ផង​ ​មិន​ស្គាល់​វិបត្តិ​ផង​ ​មិន​ស្គាល់​អាបត្តិ​ផង​ ​មិន​ស្គាល់​និទាន​ផង​ ​មិន​ឈ្លាស​ក្នុង​អាការៈ​ ​គឺ​ហេតុ​ ​និង​មិនមែន​ហេតុ​ផង​ ​មិន​ស្គាល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ផង​ ​មិន​ស្គាល់​កម្ម​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ​ដោយ​ស្មើ​ផង​ ​មិន​ស្គាល់​កម្ម​ផង​ ​មិន​ស្គាល់​អធិករណ៍​ផង​ ​មិន​ឈ្លាស​ក្នុង​សមថៈ​ផង​ ​ជា​អ្នក​ត្រេកអរ​ស៊ប់​ជាដើម​ផង​ ​ជា​អ្នក​ប្រទូស្ត​ផង​ ​ជា​អ្នក​ល្ងង់​ផង​ ​លំអៀង​ព្រោះ​ខ្លាច​ផង​ ​ព្រោះ​ភ្លេចស្មារតី​ផង​ ​មិន​ឈ្លាស​ក្នុង​ការប្រកាស​ ​ឲ្យ​អ្នកដទៃ​យល់ព្រម​ផង​ ​មិន​ឈ្លាស​ក្នុង​ការពិចារណា​ ​នូវ​ហេតុ​ ​និង​មិនមែន​ហេតុ​ផង​ ​តែង​ជា​អ្នក​បាន​ប័ក្ខពួក​ ​(​ស្មើនឹង​ខ្លួន​)​ ​ជា​អ្នក​មិន​មាន​សេចក្តី​ខ្មាស​ ​ប្រកបដោយ​កម្ម​ខ្មៅ​ ​មិន​អើពើ​ ​(​ក្នុង​ធម៌​ ​និង​បុគ្គល​)​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636803506601007798
ទៅកាន់ទំព័រ៖