ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​បែប​នោះ​ ​លោក​ហៅថា​ ​បុគ្គល​ដែល​បណ្ឌិត​លែង​រាប់អាន​។​ ​ភិក្ខុ​ណា​ស្គាល់​វត្ថុ​ ​ស្គាល់​វិបត្តិ​ ​ស្គាល់​អាបត្តិ​ ​ស្គាល់​និទាន​ ​ឈ្លាស​ក្នុង​អាការៈ​ ​ដឹង​ច្បាស់​នូវ​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​ដឹង​នូវ​កម្ម​ដែល​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ​ដោយ​ស្មើ​ ​ដឹង​កម្ម​ផង​ ​ដឹង​អធិករណ៍​ផង​ ​ឈ្លាស​ក្នុង​សមថៈ​ផង​ ​មានចិត្ត​មិនបាន​ត្រេកអរ​ ​មិនបាន​ប្រទូស្ត​ ​មិនបាន​វង្វេង​ ​មិន​លំអៀង​ព្រោះ​ខ្លាច​ ​មិន​លំអៀង​ព្រោះ​វង្វេងស្មារតី​ ​ឈ្លាស​ក្នុង​ការ​ពន្យល់​ឲ្យ​អ្នកដទៃ​យល់​ ​ឈ្លាស​ក្នុង​ការពិចារណា​មើល​ហេតុ​ ​និង​មិនមែន​ហេតុ​ ​តែង​ជា​អ្នក​បាន​ប័ក្ខពួក​ ​(​ស្មើនឹង​ខ្លួន​)​ ​ជា​អ្នកមាន​ចិត្ត​ខ្មាសបាប​ ​ប្រកប​ដោ​យក​ម្មស​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ភិក្ខុ​បែប​នោះ​ឯង​ ​លោក​ហៅថា​ ​បុគ្គល​ដែល​បណ្ឌិត​គប្បី​រាប់រក​។​

​ចប់​ ​ចូឡ​សង្គាម​។​

ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636803506904675167
ទៅកាន់ទំព័រ៖