ព្រះត្រៃបិដក ភាគ ១៣

(​បរិភោគ​លេប​ចូល​ទៅ​)​១​ ​ពា​ហិ​របរិ​ភោគ​ ​(​ប្រើប្រាស់​ខាងក្រៅ​)​១​។​ ​ការ​ជេរ​មាន២យ៉ាងគឺ​ ​ជេរ​យ៉ាង​ថោកទាប១​ ​ជេរ​យ៉ាង​ឧក្រិដ្ឋ១​។​ ​ការ​ញុះញង់​ ​កើត​ដោយ​អាការ២យ៉ាងគឺ​ ​ប៉ង​ដើម្បីឲ្យ​គេ​ស្រឡាញ់​ខ្លួន១​ ​ប៉ង​ដើម្បី​បំបែក​គ្នា១​។​ ​ភិក្ខុ​ទទួល​គណ​ភោជន​បាន​ដោយ​អាការ២យ៉ាង​ ​គឺ​ដោយ​គេ​និមន្ត១​ ​ដោយ​ការ​សូម​គេ១​។​ ​ការ​ចូលវស្សា​មាន២យ៉ាងគឺ​ ​បុ​រិមិ​កា​វស្សា១​ ​បច្ឆិមិ​កា​វស្សា១​។​ ​ការ​ឃាត់​ហាម​បាតិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន២យ៉ាង​។​ ​ការ​ឃាត់​ហាម​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន២យ៉ាង​។​
 [​៣៤​]​ ​បុគ្គល​ពាល​មាន២ពួក​ ​គឺ​ ​បុគ្គល​ដែល​នាំ​ភារៈ​ ​(​កិច្ច​ ​មាន​អារាធនា​ធម៌​ជាដើម​)​ ​មិនទាន់​មាន​មក១​ ​បុគ្គល​ដែល​មិន​នាំ​ភារៈ​ ​ដែល​មាន​មក​ហើយ១​។​ ​បុគ្គល​ជា​បណ្ឌិត​មាន២ពួក​ ​គឺ​បុគ្គល​ដែល​មិន​នាំ​ភារៈ​ ​មិនទាន់​មកដល់១​ ​បុគ្គល​ដែល​នាំ​ភារៈ​មាន​មក​ហើយ១​។​ ​បុគ្គល​ពាល​ ​មាន២ពួក​ដទៃទៀត​ ​គឺ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អកប្បិយ​វត្ថុ​ ​ថា​ជា​កប្បិយ​វត្ថុ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​កប្បិយ​វត្ថុ​ ​ថា​ជា​អកប្បិយ​វត្ថុ១​។​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន២ពួក​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អកប្បិយ​វត្ថុ​ ​ថា​ជា​អកប្បិយ​វត្ថុ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​កប្បិយ​វត្ថុ​ ​ថា​ជា​កប្បិយ​វត្ថុ១​។​ ​បុគ្គល​ពាល​ ​មាន២ពួក​ដទៃទៀត​ ​គឺ​ ​បុគ្គល​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636803449066997041
ទៅកាន់ទំព័រ៖