ព្រះត្រៃបិដក ភាគ ១៣

 [​១៧៤​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​និទាន​ ​គឺ​ត្រូវ​ស្គាល់​និទាន​របស់​បារាជិក​ទាំង៨​ ​ស្គាល់​និទាន​របស់​សង្ឃាទិសេស២៣​ ​ស្គាល់​និទាន​របស់​អនិយតៈ​ទាំង២​ ​ស្គាល់​និទាន​របស់​និ​ស្ស​គ្គិ​យៈ​ទាំង៤២​ ​ស្គាល់​និទាន​របស់​បាចិត្តិយៈ១៨៨​ ​ស្គាល់​និទាន​របស់​បាដិទេសនីយៈ​ទាំង១២​ ​ស្គាល់​និទាន​របស់​ទុក្កដ​ទាំងឡាយ​ ​ស្គាល់​និទាន​របស់​ទុព្ភាសិត​ទាំងឡាយ​។​
 ​[​១៧៥​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​អាការ​ ​គឺ​ត្រូវ​ស្គាល់​សង្ឃ​ដោយ​អាការ​ ​ស្គាល់​គណៈ​ដោយ​អាការ​ ​ស្គាល់​បុគ្គល​ដោយ​អាការ​ ​ស្គាល់​អ្នកចោទ​ដោយ​អាការ​ ​ស្គាល់​អ្នកជាប់ចោទ​ដោយ​អាការ​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​សង្ឃ​ដោយ​អាការ​ ​គឺ​ត្រូវ​ស្គាល់​សង្ឃ​ដោយ​អាការ​យ៉ាងនេះ​ថា​ ​សង្ឃ​នេះ​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ឬមិន​អាច​រម្ងាប់​បានទេ​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​គណៈ​ ​ដោយ​អាការ​ ​គឺ​ស្គាល់​គណៈ​ ​ដោយ​អាការ​យ៉ាងនេះ​ថា​ ​គណៈ​នេះ​ ​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ឬ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636804064143197387
ទៅកាន់ទំព័រ៖