ព្រះត្រៃបិដក ភាគ ១៣

មិន​អាច​រម្ងាប់​បាន​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​បុគ្គល​ដោយ​អាការ​ ​គឺ​ស្គាល់​បុគ្គល​ដោយ​អាការ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ឬមិន​អាច​រម្ងាប់​បានទេ​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​អ្នកចោទ​ ​ដោយ​អាការ​ ​គឺ​ស្គាល់​អ្នកចោទ​ ​ដោយ​អាការ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​តំ​កល់​នៅក្នុង​ធម៌​ទាំង៥​ ​ទើប​ចោទ​បុគ្គល​ដទៃ​ ​ឬមិន​បាន​តំ​កល់​ទេ​។​ ​ពាក្យ​ថា​ ​ស្គាល់​អ្នកជាប់ចោទ​ ​ដោយ​អាការ​ ​គឺ​ស្គាល់​អ្នកជាប់ចោទ​ ​ដោយ​អាការ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​តំ​កល់​នៅក្នុង​ធម៌​ទាំងពីរ​គឺ​ ​សច្ចវាចា១​ ​អ​កុប្ប​ធម៌១​ ​ឬមិន​បាន​តំ​កល់​ទេ​។​
 [​១៧៦​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​គឺ​ត្រូវ​ស្គាល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​កន្លង​នូវ​វត្ថុ​ដោយ​វត្ថុ​ផង​ ​កន្លង​នូវ​វិបត្តិ​ដោយ​វិបត្តិ​ផង​ ​កន្លង​នូវ​អាបត្តិ​ ​ដោយ​អាបត្តិ​ផង​ ​គេចកែ​ហើយ​ប្តេជ្ញា​ផង​ ​ប្តេជ្ញា​ហើយ​ ​គេចកែ​ផង​ ​បំពាន​នូវ​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ផង​ ​ឬមិន​បាន​កន្លង​គេចកែ​បំពាន​ទេ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636804064446164716
ទៅកាន់ទំព័រ៖