ព្រះត្រៃបិដក ភាគ ១៣

 [​១៧៧​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​កម្ម​ដែល​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ​ ​គឺ​ត្រូវ​ស្គាល់​មេថុនធម្ម​ ​ស្គាល់​អនុលោម​របស់​មេថុនធម្ម​ ​ស្គាល់​បុព្វភាគ​ ​(​ចំណែកខាង​ដើម​)​ ​របស់​មេថុនធម្ម​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​មេថុនធម្ម​ ​គឺ​ត្រូវ​ស្គាល់​ការ​ជួប​ប្រសព្វ​របស់​ជ​នពីរៗ​នាក់​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​អនុលោម​របស់​មេថុនធម្ម​ ​គឺ​បាន​ដល់​ភិក្ខុ​បៀម​អង្គជាត​របស់​អ្នកដទៃ​ ​ដោយ​មាត់​របស់​ខ្លួន​។​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​បុព្វភាគ​របស់​មេថុនធម្ម​ ​គឺ​ស្គាល់​ទឹក​សុក្កៈ​មាន​ពណ៌​ ​និង​មិន​មាន​ពណ៌​ ​ការ​ចាប់​ពាល់​កាយ​ស្រ្តី​ ​និយាយ​ពាក្យ​អាក្រក់​ ​ចំពោះ​ទ្វារ​មគ្គ​ស្រី​ ​និយាយ​ល្បួង​ស្រី​ ​ឲ្យ​បម្រើ​ខ្លួន​ដោយ​កាម​ ​និយាយ​ដឹកនាំ​បុរស​ ​និង​ស្ត្រី​ឲ្យបាន​គ្នា​ជា​ប្តី​ប្រពន្ធ​ ​(​សិក្ខាបទ​ទាំង៥នេះ​ ​ជា​បុព្វភាគ​របស់​មេថុនធម្ម​)​។​
 [​១៧៨​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​កម្ម​ ​គឺ​ត្រូវ​ស្គាល់​កម្ម១៦យ៉ាង​ ​គឺ​ស្គាល់​អបលោកនកម្ម៤​ ​ស្គាល់​ញត្តិកម្ម៤​ ​ស្គាល់​ញត្តិទុតិយកម្ម៤​ ​ស្គាល់​ញត្តិ​ចតុត្ថកម្ម៤​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636804064768193135
ទៅកាន់ទំព័រ៖