ព្រះត្រៃបិដក ភាគ ១៣

សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ជា​ធម៌​ ​សំដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ​ ​សំដែង​នូវ​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​ ​សំដែង​នូវ​ពាក្យ​ដែល​ព្រះ​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​ជា​ពាក្យ​ដែល​ព្រះ​តថាគត​បាន​សំដែង​ ​បាន​ពោល​ ​សំដែង​នូវ​ពាក្យ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​ថា​ជា​ពាក្យ​ដែល​ព្រះ​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​សំដែង​នូវ​កិច្ច​វត្ត​ដែល​ព្រះ​តថាគត​មិនបាន​សន្សំ​មក​ ​ថា​ព្រះ​តថាគត​ធ្លាប់​សន្សំ​មក​ ​សំដែង​នូវ​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​ធ្លាប់​សន្សំ​មក​ ​ថា​ព្រះ​តថាគត​មិនបាន​សន្សំ​មក​ ​សំដែង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​មិនបាន​បញ្ញត្ត​ ​ថា​ព្រះ​តថាគត​បាន​បញ្ញត្ត​ ​សំដែង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​បាន​បញ្ញត្ត​ ​ថា​ព្រះ​តថាគត​មិនបាន​បញ្ញត្ត​ ​សំដែង​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​សំដែង​នូវ​អាបត្តិ​ ​ថា​ជា​អនាបត្តិ​ ​សំដែង​នូវ​លហុកាបត្តិ​ ​ថា​ជាគ​រុ​កាប​ត្តិ​ ​សំដែង​នូវ​គរុកាបត្តិ​ ​ថា​ជា​លហុកាបត្តិ​ ​សំដែង​នូវ​សាវ​សេសា​បត្តិ​ ​ថា​ជា​អ​នវ​សេសា​បត្តិ​ ​សំដែង​នូវ​អ​នវ​សេសា​បត្តិ​ ​ថា​ជា​សាវ​សេសា​បត្តិ​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ដូច្នេះ​ ​ព្រោះ​អនុគ្រោះ​ដល់​បុ​គ្គ​លនោះៗ​ ​ព្រោះ​កិរិយា​រក្សា​ដល់​បុ​គ្គ​លនោះៗ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលដែល​លុះ​ឆន្ទាគតិ​ ​ដោយ​វត្ថុ​ទាំងឡាយ១៨ប្រការ​នេះ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636804065450772176
ទៅកាន់ទំព័រ៖