ព្រះត្រៃបិដក ភាគ ១៣
ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលុះឆន្ទាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយ ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងឆន្ទាគតិ ក៏រមែងលុះទៅខាងឆន្ទាគតិ ដោយអាការយ៉ាងនេះ។
[១៨២] ពាក្យថា កុំលុះទោសាគតិ សេចក្តីថា កាលដែលភិក្ខុជាវិន័យធរ លុះទោសាគតិ តើលុះទោសាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវសេចក្តីវិនាសដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) កំពុងតែប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) មុខជានឹងប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់
ID: 636804065734008376
ទៅកាន់ទំព័រ៖