ព្រះត្រៃបិដក ភាគ ១៣

ជាទី​គាប់ចិត្ត​របស់​អាត្មាអញ​ ​ចងគំនុំ​ថា​ ​(​បុគ្គល​នេះ​)​ ​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ ​ជា​ប្រយោជន៍​ ​កំពុង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ជា​ប្រយោជន៍​ ​មុខ​ជា​នឹង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ជា​ប្រយោជន៍​ ​ដល់​បុគ្គល​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​របស់​អាត្មាអញ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​ចងគំនុំ​ខឹង​ ​មាន​សេចក្តី​ក្រេវក្រោធ​គ្រប​សង្កត់​ ​ដោយ​អាឃាតវត្ថុ​ទាំង៩ប្រការ​នេះ​ហើយ​ ​រមែង​សម្តែង​នូវ​សភាវៈ​ ​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លុះ​ទោសាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​ប្រតិបត្តិ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនមែន​ជា​សុខ​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លុះ​ទៅ​ខាង​ទោសាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​រក្សាខ្លួន​ ​ដែល​ខ្លួន​មាន​កុសលធម៌​ ​ជីក​គាស់រំលើង​ចោល​ហើយ​ផង​ ​ឈ្មោះថា​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​សេចក្តី​តិះដៀល​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​ឈ្មោះថា​រង​នូវ​អកុសលកម្ម​ច្រើន​ផង​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លុះ​ទៅ​ខាង​ទោសាគតិ​ ​ក៏​រមែង​លុះ​ទៅ​ខាង​ទោសាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636804066021684830
ទៅកាន់ទំព័រ៖