ព្រះត្រៃបិដក ភាគ ១៣

 [​១៨៣​]​ ​ពាក្យ​ថា​ ​កុំ​គប្បី​លំអៀង​ដោយ​មោហាគតិ​ ​សេចក្តី​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលដែល​លំអៀង​ដោយ​មោហាគតិ​ ​តើ​លំអៀង​ដោយ​មោហាគតិ​ដូចម្តេច​។​ ​ភិក្ខុ​ជា​វិន័យធរ​ ​មានចិត្ត​ត្រេកអរ​ ​លុះដោយ​អំណាច​រាគៈ​ ​មានចិត្ត​ប្រទូស្ត​ ​លុះដោយ​អំណាច​ទោសៈ​ ​មាន​សេចក្តី​វង្វេង​ ​លុះដោយ​អំណាច​មោហៈ​ ​មាន​ទិដ្ឋិ​ជា​គ្រឿង​ស្ទាបអង្អែល​ ​លុះដោយ​អំណាច​ទិដ្ឋិ​ ​វង្វេង​ភាន់ភាំង​ស្មារតី​ ​ត្រូវ​មោហៈ​គ្រប​សង្កត់​ ​ក៏​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​កាលបើ​ភិក្ខុ​ជា​វិន័យធរ​ ​លំអៀង​ដោយ​មោហាគតិ​ ​ដោយ​វត្ថុ១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​ប្រតិបត្តិ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនមែន​ជា​សុខ​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លំអៀង​ ​ដោយ​មោហាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​រក្សាខ្លួន​ ​ដែល​ខ្លួន​មាន​កុសលធម៌​ ​ជីក​គាស់រំលើង​ចោល​ហើយ​ផង​ ​ឈ្មោះថា​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​សេចក្តី​តិះដៀល​ ​របស់
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636804066282879770
ទៅកាន់ទំព័រ៖