ព្រះត្រៃបិដក ភាគ ១៣

មាន​សេចក្តី​សំគាល់​ក្នុង​អនាបត្តិ​ ​ថា​ជា​អាបត្តិ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អាបត្តិ​ ​ថា​ជា​អនាបត្តិ១​។​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន២ពួក​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អាបត្តិ​ ​ថា​ជា​អាបត្តិ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អនាបត្តិ​ ​ថា​ជា​អនាបត្តិ១​។​ ​បុគ្គល​ពាល​មាន២ពួក​ដទៃទៀត​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​ធម៌​ ​ថា​មិនមែន​ធម៌១​។​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន២ពួក​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ជា​ធម៌១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​ជា​ធម៌​ ​ថា​ជា​ធម៌១​។​ ​បុគ្គល​ពាល​ ​មាន២ពួក​ដទៃទៀត​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​ជា​វិន័យ​ ​ថា​មិនមែន​វិន័យ១​។​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន២ពួក​គឺ​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​មិនមែន​ជា​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ១​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​ជា​វិន័យ​ ​ថា​ជា​វិន័យ១​។​ ​
 [​៣៥​]​ ​អាសវៈ​ទាំងឡាយ​តែង​ចំរើន​ដល់​បុគ្គល២ពួក​គឺ​ ​បុគ្គល​ដែល​សង្ស័យ​ចំពោះ​ហេតុ​ដែល​មិន​គួរ​សង្ស័យ១​ ​បុគ្គល​ដែល​មិន​សង្ស័យ​ចំពោះ​ហេតុ​ដែល​គួរ​សង្ស័យ១​។​ ​អាសវៈ​ទាំងឡាយ​ ​រមែង​មិន​ចំរើន​ដល់​បុគ្គល២ពួក​គឺ​ ​បុគ្គល​ដែល​មិន​សង្ស័យ​ចំពោះ​ហេតុ​ដែល​មិន​គួរ​សង្ស័យ១​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636803449356913623
ទៅកាន់ទំព័រ៖