ព្រះត្រៃបិដក ភាគ ១៣

រក្សា​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​ ​ជីក​គាស់រំលើង​ចោល​ហើយ​ផង​ ​ឈ្មោះថា​ជា​បុគ្គល​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​សេចក្តី​តិះដៀល​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​ឈ្មោះថា​ ​រង​នូវ​អកុសលកម្ម​ច្រើន​ផង​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលដែល​លំអៀង​ដោយ​ភយាគតិ​ ​រមែង​លំអៀង​ដោយ​ភយាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
​[​១៨៥​]​ ​បុគ្គល​ណា​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​ព្រោះ​ស្អប់​ ​ព្រោះ​ខ្លាច​ ​ព្រោះ​វង្វេង​ ​យស​សក្តិ៍​របស់​បុគ្គល​នោះ​ឯង​ ​រមែង​សាបសូន្យ​ទៅ​ ​ដូច​ព្រះចន្ទ​ក្នុង​កាឡ​ប័ក្ខ​ ​គឺ​ខាង​រនោច​។​

 [​១៨៦​]​ ​ភិក្ខុ​ជា​វិន័យធរ​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​មិនមែន​វិន័យ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​វិន័យ​ ​ថា​ជា​វិន័យ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636804067349200760
ទៅកាន់ទំព័រ៖