ព្រះត្រៃបិដក ភាគ ១៣

កាល​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​ថា​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​មិនបាន​សន្សំ​មក​ ​ថា​ជា​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​មិនបាន​សន្សំ​មក​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​បាន​សន្សំ​មក​ ​ថា​ជា​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​បាន​សន្សំ​មក​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​ ​មិនបាន​បញ្ញត្ត​ ​ថា​ព្រះ​តថាគត​មិនបាន​បញ្ញត្ត​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ ​ថា​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​អនាបត្តិ​ ​ថា​ជា​អនាបត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​អាបត្តិ​ ​ថា​ជា​អាបត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​លហុកាបត្តិ​ ​ថា​ជា​លហុកាបត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​គរុកាបត្តិ​ ​ថា​ជាគ​រុ​កាប​ត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​សាវ​សេសា​បត្តិ​ ​ថា​ជា​សាវ​សេសា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​អ​នវ​សេសា​បត្តិ​ ​ថា​ជា​អ​នវ​សេសា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636804067655338270
ទៅកាន់ទំព័រ៖