ព្រះត្រៃបិដក ភាគ ១៣
ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ ភិក្ខុមិនលំអៀងដោយឆន្ទាគិត ដោយអាការយ៉ាងនេះ។
[១៨៧] ភិក្ខុជាវិន័យធរ មិនលំអៀងដោយទោសាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ ភិក្ខុមិនលំអៀងដោយទោសាគតិ ដោយអាការយ៉ាងនេះ។
[១៨៨] ភិក្ខុជាវិន័យធរ មិនលំអៀងដោយមោហាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ សំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ ភិក្ខុមិនលំអៀងដោយមោហាគតិ ដោយអាការយ៉ាងនេះ។
ID: 636804067995897749
ទៅកាន់ទំព័រ៖