ព្រះត្រៃបិដក ភាគ ១៣

 [​១៨៩​]​ ​ភិក្ខុ​ជា​វិន័យធរ​ ​មិន​លំអៀង​ដោយ​ភយាគតិ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ភយាគតិ​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ភយាគតិ​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​លំអៀង​ដោយ​ភយាគតិ​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ភយាគតិ​ ​ភិក្ខុ​មិន​លំអៀង​ដោយ​ភយាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
​[​១៩០​]​ ​បុគ្គល​ណា​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​ព្រោះ​ស្អប់​ ​ព្រោះ​ខ្លាច​ ​ព្រោះ​វង្វេង​ ​យស​សក្តិ៍​របស់​បុគ្គល​នោះ​ឯង​ ​រមែង​ពេញ​បរិបូណ៌​ ​ដូច​ព្រះចន្ទ​ក្នុង​សុក្កប័ក្ខ​ ​គឺ​ចំណែកខាង​ខ្នើត​។​

 [​១៩១​]​ ​សួរ​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​នោះ​ ​តើ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636804068341597522
ទៅកាន់ទំព័រ៖