ព្រះត្រៃបិដក ភាគ ១៣

សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ភិក្ខុ​មើលងាយ​ភិក្ខុ​ខ្ចី​ជាង​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​ជា​ថេរៈ​ចាស់​ជាង​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៩៨​]​ ​ពាក្យ​ថា​ ​កុំ​ពោល​នូវ​ហេតុ​ដែល​មិនទាន់​មកដល់​ ​គឺ​កុំ​និយាយ​នូវ​ពាក្យ​ដែល​មិនទាន់​ធ្លាក់​ដល់​មក​។​ ​ពាក្យ​ថា​ ​កុំ​គ​ប្បី​ញុំាង​ហេតុ​ ​ដែល​ដល់​មក​ហើយ​ ​ឲ្យ​សាបសូន្យ​ចាក​ធម៌​ ​ចាក​វិន័យ​ ​គឺ​បាន​ដល់​សង្ឃ​ ​ដែល​ប្រជុំ​គ្នា​ដើម្បី​សេចក្តី​ណា​ ​កុំ​គ​ប្បី​ញុំាង​សេចក្តី​នោះ​ ​ឲ្យ​សាបសូន្យ​ចាក​ធម៌​ ​ចាក​វិន័យ​ឡើយ​។​
 [​១៩៩​]​ ​ពាក្យ​ថា​ ​ដោយ​ធម៌​ណា​ ​គឺ​ដោយ​វត្ថុ​ដែល​ពិតប្រាកដ​។​ ​ពាក្យ​ថា​ ​ដោយ​វិន័យ​ណា​ ​គឺ​ដាស់តឿន​ក្រើនរំលឹក​។​ ​ពាក្យ​ថា​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ណា​ ​គឺ​ដោយ​ញត្តិ​សម្បទាន​ ​និង​អនុ​ស្សា​វន​សម្បទា​។​ ​ពាក្យ​ថា​ ​អធិករណ៍​រម្ងាប់​ដោយ​ធម៌​ណា​ ​ដោយ​វិន័យ​ណា​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ណា​ ​គប្បី​រម្ងាប់​អធិករណ៍​នោះ​ ​ដោយ​ធម៌​នោះ​ៗ​ ​សេចក្តី​ថា​ ​វិន័យធរ​គប្បី​សួរ​អ្នកចោទ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ឃាត់​បវារណា​របស់​ភិក្ខុ​នោះ​ ​ដោយហេតុ​ណា​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636804069927868251
ទៅកាន់ទំព័រ៖