ព្រះត្រៃបិដក ភាគ ១៣

លោក​ឃាត់​បវារណា​នោះ​ ​ដោយហេតុ​អ្វី​ ​លោក​ឃាត់​ដោយ​សីលវិបត្តិ​ ​ឬ​ឃាត់​ដោយ​អាចារ​វិបត្តិ​ ​ឬក៏​ឃាត់​ដោយ​ទិដ្ឋិ​វិបត្តិ​។​ ​បើ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃាត់​ដោយ​សីលវិបត្តិ​ផង​ ​ឃាត់​ដោយ​អាចារ​វិបត្តិ​ផង​ ​ឃាត់​ដោយ​ទិដ្ឋិ​វិបត្តិ​ផង​។​ ​វិន័យធរ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​អ្នកចោទ​នោះ​យ៉ាងនេះ​ថា​ ​ចុះលោក​ដ៏​មាន​អាយុ​ស្គាល់​សីលវិបត្តិ​ ​ស្គាល់​អាចារ​វិបត្តិ​ ​ស្គាល់​ទិដ្ឋិ​វិបត្តិ​ដែរ​ឬ​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ស្គាល់​សីលវិបត្តិ​ ​ស្គាល់​អាចារ​វិបត្តិ​ ​ស្គាល់​ទិដ្ឋិ​វិបត្តិ​ដែរ​។​ ​វិន័យធរ​ ​ត្រូវ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​សីលវិបត្តិ​ដូចម្តេច​ ​អាចារ​វិបត្តិ​ដូចម្តេច​ ​ទិដ្ឋិ​វិបត្តិ​ដូចម្តេច​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បារាជិក៤​ ​សង្ឃាទិសេស១៣នេះ​ ​ហៅថា​សីលវិបត្តិ​ ​ថុល្លច្ច័យ​ ​បាចិត្តិយៈ​ ​បាដិទេសនីយៈ​ ​ទុក្កដ​ ​ទុព្ភាសិត​ ​នេះ​ហៅថា​ ​អាចារ​វិបត្តិ​ ​មិច្ឆាទិដ្ឋិ​ ​និង​អន្ត​គ្គា​ហិ​កា​ទិដ្ឋិ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​វិបត្តិ​។​ ​វិន័យធរ​ ​ត្រូវ​សួរ​ភិក្ខុ​អ្នកចោទ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយហេតុ​ណា​ ​លោក​ឃាត់​ដោយ​បានឃើញ​ ​ឬ​ឃាត់​ដោយ​បានឮ​ ​ឬក៏​ឃាត់​ដោយ​បាន​រង្កៀស​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃាត់​ដោយ​បានឃើញ​ផង​ ​ឃាត់​ដោយ​បានឮ​ផង
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636804070278038280
ទៅកាន់ទំព័រ៖