ព្រះត្រៃបិដក ភាគ ១៣

ឃាត់​ដោយ​បាន​រង្កៀស​ផង​។​ ​វិន័យធរ​ ​ត្រូវ​សួរ​ភិក្ខុ​អ្នកចោទ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយ​បានឃើញ​ ​ដោយហេតុ​ណា​ ​លោក​បានឃើញ​ដូចម្តេច​ខ្លះ​ ​លោក​បានឃើញ​អំពី​ហេតុ​ដូចម្តេច​ ​លោក​បានឃើញ​ពីកាលណា​ ​លោក​បានឃើញ​ក្នុង​ទីណា​ ​កាល​ភិក្ខុ​នេះ​ត្រូវអាបត្តិ​បារាជិក​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​សង្ឃាទិសេស​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​ថុល្លច្ច័យ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​បាចិត្តិយៈ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​បាដិទេសនីយៈ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​ទុក្កដ​ ​លោក​បានឃើញ​ដែរ​ឬ​ ​កាល​ត្រូវ​ទុព្ភាសិត​ ​លោក​បានឃើញ​ដែរ​ឬ​ ​ចុះលោក​នៅក្នុង​ទីណា​ ​ចំណែក​ភិក្ខុ​នេះ​ ​នៅត្រង់​ទីណា​ ​លោក​កំពុង​ធ្វើអ្វី​ ​ភិក្ខុ​នេះ​កំពុង​ធ្វើអ្វី​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនបាន​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយ​បានឃើញ​ទេ​ ​ខ្ញុំ​ឃាត់​បវារណា​ដោយ​គ្រាន់តែ​បានឮ​ទេ​។​ ​វិន័យធរ​ ​ត្រូវ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយ​បានឮ​ ​ដោយហេតុ​ណា​ ​លោក​បានឮ​ដូចម្តេច​ខ្លះ​ ​លោក​បានឮ​ដោយហេតុ​ដូចម្តេច​ ​លោក​បានឮ​ពីកាលណា​ ​លោក​បានឮ​ក្នុង​ទីណា​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បារាជិក​ ​ឬ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវ​សង្ឃាទិសេស​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​ថុល្លច្ច័យ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636804070533522893
ទៅកាន់ទំព័រ៖