ព្រះត្រៃបិដក ភាគ ១៣
បុគ្គលដែលសង្ស័យចំពោះហេតុដែលគួរសង្ស័យ១។ អាសវៈទាំងឡាយ តែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងអាបត្តិ ថាជាអនាបត្តិ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងអនាបត្តិ ថាជាអនាបត្តិ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងអាបត្តិ ថាជាអាបត្តិ១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាជាធម៌១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាធម៌ ថាមិនមែនជាធម៌១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនធម៌ ថាមិនមែនជាធម៌១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាធម៌ ថាជាធម៌១។ អាសវៈទាំងឡាយ រមែងចំរើនដល់បុគ្គល២ពួកដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បុគ្គល
ID: 636803449562915406
ទៅកាន់ទំព័រ៖