ព្រះត្រៃបិដក ភាគ ១៣

 [​២០៣​]​ ​ត្រង់​ពាក្យ​ថា​ ​លោក​បានឃើញ​អំពី​ហេតុ​ដូចម្តេច​ ​គឺ​បាន​ដល់​លិង្គ​បុច្ឆា១​ ​ឥរិយាបថ​បុច្ឆា១​ ​អាការ​បុច្ឆា១​ ​វិប្បការ​បុច្ឆា១​។​ ​ត្រង់​ពាក្យ​ថា​ ​លិង្គ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​ ​អំពី​ភេទ​ខ្ពស់​ ​ឬ​ទាប​ ​ខ្មៅ​ ​ឬស​។​ ​ត្រង់​ពាក្យ​ថា​ ​ឥរិយាបថ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​បុគ្គល​ដើរ​ ​ឬឈរ​ ​អង្គុយ​ ​ឬ​ដេក​។​ ​ត្រង់​ពាក្យ​ថា​ ​អាការ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ភេទគ្រហស្ថ​ ​ឬ​ភេទ​តិរ្ថិយ​ ​ឬ​ភេទបព្វជិត​។​ ​ត្រង់​ពាក្យ​ថា​ ​វិប្បការ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​បុគ្គល​កំពុង​ដើរ​ ​ឬឈរ​ ​កំពុង​អង្គុយ​ ​ឬ​ដេក​។​
 [​២០៤​]​ ​ត្រង់​ពាក្យ​ថា​ ​លោក​បានឃើញ​ពីកាលណា​ ​គឺ​បាន​ដល់​កាល​បុច្ឆា១​ ​សមយ​បុច្ឆា១​ ​ទិវស​បុច្ឆា១​ ​ឧតុ​បុច្ឆា១​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ពេលព្រឹក​ ​ឬ​ពេលថ្ងៃត្រង់​ ​ឬ​ថ្ងៃរសៀល​។​ ​ត្រង់​ពាក្យ​ថា​ ​សមយ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​សម័យ​ព្រឹក​ ​ឬសម័យ​ថ្ងៃត្រង់​ ​ឬក៏​សម័យ​ថ្ងៃរសៀល​។​ ​ត្រង់​ពាក្យ​ថា​ ​ទិវស​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​វេលា​មុន​ភត្ត​ ​វេលា​ក្រោយ​ភត្ត​ ​វេលា​យប់​ ​វេលា​ថ្ងៃ​ ​ខាង​រនោច​ ​ឬ​ខ្នើត​។​ ​ត្រង់​ពាក្យ​ថា​ ​ឧតុ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ហេមន្តរដូវ​ ​គិម្ហរដូវ​ ​ឬ​វស្សានរដូវ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636804071980825674
ទៅកាន់ទំព័រ៖