ព្រះត្រៃបិដក ភាគ ១៣

កឋិន​ភេទ​


 [​២០៧​]​ ​បុគ្គល​ដូចម្តេច​ ​ដែល​ឈ្មោះថា​ ​មិនបាន​ក្រាលកឋិន​ ​បុគ្គល​ដូចម្តេច​ ​ដែល​ឈ្មោះថា​ ​បាន​ក្រាលកឋិន​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​មិន​ឡើង​ ​ដោយ​អាការ​ដូចម្តេច​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​ដោយ​អាការ​ដូចម្តេច​។​
 [​២០៨​]​ ​ពាក្យ​ថា​ ​បុគ្គល​ដូចម្តេច​ ​ដែល​ឈ្មោះថា​ ​មិនបាន​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​បុគ្គល​ពីរ​ពួក​ ​ដែល​ឈ្មោះថា​ ​មិនបាន​ក្រាលកឋិន​ ​គឺ​បុគ្គល​មិនបាន​ក្រាល១​ ​មិនបាន​អនុមោទនា១​ ​បុគ្គល​ទាំង២ពួក​នេះ​ ​ឈ្មោះថា​ ​មិនបាន​ក្រាលកឋិន​ទេ​។​
 [​២០៩​]​ ​ពាក្យ​ថា​ ​បុគ្គល​ដូចម្តេច​ ​ដែល​ឈ្មោះថា​ ​បាន​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​បុគ្គល២ពួក​ ​ដែល​ឈ្មោះថា​ ​បាន​ក្រាលកឋិន​ ​គឺ​បុគ្គល​ដែល​បាន​ក្រាល១​ ​បាន​អនុមោទនា១​ ​បុគ្គល​ទាំង២ពួក​នេះ​ ​ឈ្មោះថា​ ​បាន​ក្រាលកឋិន​។​
 [​២១០​]​ ​ពាក្យ​ថា​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​មិន​ឡើង​ ​ដោយ​អាការ​ដូចម្តេច​ ​សេចក្តី​ថា​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​មិន​ឡើង​ ​ដោយ​អាការ២៤​ ​គឺ​សំពត់​ដែល​គ្រាន់តែ​វាស់​ទទឹង​បណ្តោយ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​លាង​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636804073085258844
ទៅកាន់ទំព័រ៖