ព្រះត្រៃបិដក ភាគ ១៣

គ្រាន់តែ​ចាត់ចែង​លៃលក​ជា​ចីវរ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​កាត់​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ដាន​ភ្ជាប់គ្នា​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ដេរ​ ​(​មាន​ដេរ​បណ្តោយ​ជាដើម​)​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ដាក់​ក្ឌុំ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ថែម​សំពត់​ឲ្យ​មាំ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ប្រក់​អនុវាត​មួយ​ជាន់​ ​(​ពី​ខាងក្រៅ​)​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ធ្វើជា​អនុវាត​មួយ​ជាន់​ ​(​ពី​ខាងក្នុង​)​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ដេរ​គួប​គ្នា​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​គ្រាន់តែ​ជ្រលក់​ម្តង​ ​មាន​ពណ៌​ដូច​ភ្លុក​ដំរី​ ​ឬដូច​ស្លឹកឈើ​ទុំ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​បាន​មក​ ​ដោយធ្វើ​និមិត្ត​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​បាន​មក​ ​ដោយ​និយាយ​បញ្ចុះបញ្ចូល​គេ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​ខ្ចីគេ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​ធ្វើ​សន្និធិ​ ​គឺ​មិនបាន​ធ្វើឲ្យ​ស្រេច​ក្នុង​ថ្ងៃ​នោះ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ជា​និ​ស្ស​គ្គិ​យៈ​ ​(​ទុកឲ្យ​កន្លង​រាត្រី​)​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​សំពត់​ដែល​មិនបាន​ធ្វើពិន្ទុ​កប្ប​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​វៀរចាក​សង្ឃាដី​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​វៀរចាក​ចីពរ​ ​ក្រាល​មិន​ឡើងជា​កឋិន១​ ​វៀរចាក​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636804073370415154
ទៅកាន់ទំព័រ៖