ព្រះត្រៃបិដក ភាគ ១៣
មានសេចក្តីសំគាល់ ក្នុងសភាវៈជាវិន័យ ថាមិនមែនជាវិន័យ១។ អាសវៈទាំងឡាយ រមែងមិនចំរើនដល់បុគ្គល២ពួកគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បុគ្គលមានសេចក្តីសំគាល់ ក្នុងសភាវៈជាវិន័យ ថាជាវិន័យ១។
ចប់ ទុកៈ (ពួកពីរៗ)។
ឧទ្ទាន គឺបញ្ជីរឿងនៃទុកៈ (ពួកពីរៗ) នោះ ដូច្នេះ
[៣៦] អាបត្តិជាសញ្ញាវិមោក្ខ១ អាបត្តិនៃភិក្ខុដែលបានសមាបត្តិ១ អាបត្តិប្រកបដោយព្រះសទ្ធម្ម១ អាបត្តិប្រកបដោយបរិក្ខារ១ អាបត្តិប្រកបដោយបុគ្គល១ ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវអាបត្តិ១ ភិក្ខុនៅលើផែនដី ត្រូវអាបត្តិ១ ភិក្ខុចេញទៅ ត្រូវអាបត្តិ១ ភិក្ខុកាន់យក ត្រូវអាបត្តិ១ ភិក្ខុសមាទាន ត្រូវអាបត្តិ១ ភិក្ខុធ្វើ ត្រូវអាបត្តិ១ ភិក្ខុកាលឲ្យ ត្រូវអាបត្តិ១ ភិក្ខុកាលទទួល ត្រូវអាបត្តិ១ ភិក្ខុត្រូវអាបត្តិ ព្រោះបរិភោគ១ ត្រូវអាបត្តិក្នុងវេលាយប់១ ត្រូវអាបត្តិក្នុងវេលាអរុណរះ១ ភិក្ខុកាត់ ត្រូវអាបត្តិ១ ភិក្ខុបិទបាំង ត្រូវអាបត្តិ១ ភិក្ខុទ្រទ្រង់ ត្រូវអាបត្តិ១ ឧបោសថ១ បវារណា១ កម្ម១ កម្មដទៃទៀត១
ID: 636803449937386824
ទៅកាន់ទំព័រ៖