ព្រះត្រៃបិដក ភាគ ១៣

 [​២១២​]​ ​ត្រង់​ពាក្យ​ថា​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​ដោយ​អាការ​ដូចម្តេច​នោះ​ ​សេចក្តី​ថា​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​ដោយ​អាការ១៧​ ​គឺ​សំពត់​ថ្មីសុទ្ធ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ជំនុំ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ចាស់​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​បំសុកូល​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​ធ្លាក់​ទៀប​រាន​ផ្សារ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​បាន​មក​ដោយ​មិនបាន​ធ្វើ​និមិត្ត​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​បាន​មក​ដោយ​មិនបាន​និយាយ​បញ្ចុះបញ្ចូល​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​មិនបាន​ខ្ចីគេ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​មិនបាន​ធ្វើឲ្យ​ជា​សន្និធិ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​មិនមែន​ជា​និ​ស្ស​គ្គិ​យៈ​ ​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​បាន​ធ្វើពិន្ទុ​កប្ប​ ​ក្រាល​ឡើងជា​កឋិន១​ ​សង្ឃាដិ​ ​ក្រាល​ឡើងជា​កឋិន១​ ​ចីពរ​ ​ក្រាល​ឡើងជា​កឋិន១​ ​ស្បង់​ ​ក្រាល​ឡើងជា​កឋិន១​ ​ចីវរ​ជា​បញ្ចក្ខន្ធ​ ​ឬ​លើស​ពី​បញ្ចក្ខន្ធ​ឡើង​ទៅ​ ​ដែល​បាន​កាត់​ដាច់​ត្រឹមត្រូវ​ ​ធ្វើឲ្យ​មាន​មណ្ឌល​ល្អ​ក្នុង​ថ្ងៃ​នោះ​ ​ក្រាល​ឡើងជា​កឋិន១​ ​បុគ្គល​ ​ទើប​ក្រាល​ឡើងជា​កឋិន១​ ​សំពត់​ដែល​បុគ្គល​ក្រាល​ឲ្យ​ត្រឹមត្រូវ​ ​(​តាមច្បាប់​)​ ​ទាំង​ភិក្ខុ​នៅក្នុង​សីមា​ ​អនុមោទនា​ ​កឋិន​នោះ​ ​ទើប​ឡើងជា​កឋិន១​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​ដោយ​អាការ​ទាំង១៧នេះ​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636804073978849954
ទៅកាន់ទំព័រ៖