ព្រះត្រៃបិដក ភាគ ១៣

 [​២១៥​]​ ​បុព្វ​ក​រណៈ​ ​គឺ​កិរិយា​ធ្វើ​មុន​ ​មានការ​លាង​ចីវរ​ជាដើម​ ​ជា​បច្ច័យ​នៃ​បយោគ​ ​គឺ​កិរិយា​ប្រកប​ ​មាន​ដងទឹក​ជាដើម​ ​ដោយ​អនន្តរ​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ជាលំដាប់​ទី១​ ​នៃ​បយោគ​ ​ដោយ​សម​នន្ត​រប្ប​ច្ច័​យ​ ​គឺ​ហេតុ​ជាលំដាប់​ទី២​ ​ដោយ​និស្សយ​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ជា​គ្រឿង​ទ្រទ្រង់​ទី៣​ ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ជា​គ្រឿង​ទ្រទ្រង់​បន្ទាប់គ្នា​ទី៤​។​ ​បយោគ​ ​ជា​បច្ច័យ​ ​នៃ​បុព្វ​ក​រណៈ​ ​ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ដែល​កើតមុន​ ​នៃ​បុព្វ​ក​រណៈ​។​ ​បុព្វ​ក​រណៈ​ ​ជា​បច្ច័យ​នៃ​បយោគ​ ​ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ដែល​កើត​ក្រោយ​នៃ​បយោគ​។​ ​ធម៌​ទាំង១៥ប្រការ​ ​ជា​បច្ច័យ​ ​(​នៃ​បយោគ​ ​និង​បុព្វ​ក​រណៈ​)​ ​ដោយ​សហជាត​ប្ប​ច្ច័​យ​ ​គឺ​បច្ច័យ​កើត​ព្រមគ្នា​នឹង​ការ​ក្រាលកឋិន​។​
 ​[​២១៦​]​ ​បច្ចុទ្ធារៈ​ ​គឺ​ការ​ដក​ចីវរ​ ​ជា​បច្ច័យ​នៃ​បុព្វ​ក​រណៈ​ ​ដោយ​អនន្តរ​ប្ប​ច្ច័​យ​ ​ដោយ​សម​នន្ត​រប្ប​ច្ច័​យ​ ​ដោយ​និស្សយ​ប្ប​ច្ច័​យ​ ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ​។​ ​បុព្វ​ក​រណៈ​ ​ជា​បច្ច័យ​នៃ​បច្ចុទ្ធារៈ​ ​ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ​។​ ​បច្ចុទ្ធារៈ​ ​ជា​បច្ច័យ​នៃ​បុព្វ​ក​រណៈ​ ​ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ​ ​គឺ​ហេតុ​ដែល​កើត​ក្រោយ​របស់​បុព្វ​ក​រណៈ​។​ ​ធម៌​ទាំង១៥ប្រការ​ ​ជា​បច្ច័យ​ ​(​នៃ​បច្ចុទ្ធារៈ​ ​និង​បុព្វ​ក​រណៈ​)​ ​ដោយ​សហជាត​ប្ប​ច្ច័​យ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636804074595135204
ទៅកាន់ទំព័រ៖