ព្រះត្រៃបិដក ភាគ ១៣
មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាង គឺគក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១ ធ្វើពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ ការក្រាល លោកសង្គ្រោះដោយធម៌១គឺ បញ្ចេញវាចា។
ID: 636804076203307186
ទៅកាន់ទំព័រ៖