ព្រះត្រៃបិដក ភាគ ១៣
[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន ភូមិរបស់កឋិន មានប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ ភូមិរបស់កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់អំបោះ១ សំពត់សូត្រ១ សំពត់រោមសត្វ១ សំពត់ធ្មៃ១ សំពត់លាយវត្ថុទាំង៥ ខាងដើម១។
[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។ កឋិន មានបុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល មានការក្រាលជាខាងចុង។
[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែលប្រកបដោយអង្គ៨ មិនគួរក្រាលកឋិនបានទេ។ បុគ្គលដែលប្រកបដោយអង្គ៨ ទើបគួរក្រាលកឋិនបាន។ បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែលមិនគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះអធិដ្ឋាន១ មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១
ID: 636804076554967300
ទៅកាន់ទំព័រ៖