ព្រះត្រៃបិដក ភាគ ១៣

មិន​ចេះ​អានិសង្ស១​។​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ៨នេះ​ ​មិន​គួរ​នឹង​ក្រាលកឋិន​បាន​ឡើយ​។​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​អ្វីខ្លះ​ ​ដែល​គួរ​ក្រាលកឋិន​បាន​។​ ​បុគ្គល​អ្នក​ក្រាល​ចេះ​បុព្វ​ក​រណៈ១​ ​ចេះ​បច្ចុទ្ធារៈ១​ ​ចេះ​អធិដ្ឋាន១​ ​ចេះ​ក្រាល១​ ​ចេះ​មាតិកា១​ ​ចេះ​បលិពោធ១​ ​ចេះ​វិធីដក​កឋិន១​ ​ចេះ​អានិសង្ស១​។​ ​បុគ្គល​ប្រកបដោយ​អង្គ​ទាំង៨នេះឯង​ ​ទើប​គួរ​ក្រាលកឋិន​បាន​។​
 ​[​២២៦​]​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មានដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​ការ​ក្រាលកឋិន​ឡើង​ ​មានដល់​បុគ្គល​ប៉ុន្មាន​ពួក​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​ ​ការ​ក្រាលកឋិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​ ​ដូចម្តេច​។​ ​បុគ្គល​ឋិតនៅ​ក្រៅ​សីមា​ ​អនុមោទនា១​ ​បុគ្គល​ដែល​អនុមោទនា​ ​មិនបាន​បញ្ចេញវាចា១​ ​បុគ្គល​ដែល​បញ្ចេញវាចា​ ​តែ​មិន​ឲ្យ​បុគ្គល​ដទៃ​ដឹង​ច្បាស់១​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​នេះ​។​ ​ការ​ក្រាលកឋិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​ដូចម្តេច​។​ ​បុគ្គល​ឋិតនៅ​ក្នុង​សីមា​ ​អនុមោទនា១​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636804076857294592
ទៅកាន់ទំព័រ៖